គន្លឹះនៃសុខភាព

ទឹកដោះដំបូង

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីបានជាសត្វគោត្រូវបានគេចាត់ទុកជាទីសក្ការៈនៅក្នុងបណ្ដាសាសនាជាច្រើន។

តើអ្នកដឹងទេថា នៅប្រទេសឥណ្ឌា សត្វគោត្រូវបានគេផ្ដល់សិទ្ធិឱ្យច្រើនជាងមនុស្ស?

keep your loved ones in good health with Alpha Lipid Lifeline

អ្វីទៅជាខូឡូស្រ្តឹម?

ទឹកដោះដំបូង ឬភាសាអង់គ្លេសហៅថា ខូឡូស្រ្តឹម (Colostrum) គឺជា «តំណក់ទឹកដោះដំបូង» ដែលថនិកសត្វបំបៅកូនដោយដោះផលិតបាននៅក្នុងរយៈពេល ៧២ ម៉ោងដំបូង។

នៅសម័យដើម ទឹកដោះដំបូងត្រូវបានគេប្រើប្រាស់សម្រាប់បំប៉នសុខភាព និងព្យាបាលជម្ងឺ។

ជនជាតិស្កាឌីណាវី និងជនជាតិអ៊ឺរ៉ុបខាងជើងទទួលទានទឹកដោះដំបូង និងទឹកឃ្មុំជាបង្អែមដើម្បីអបអរកូនគោដែលទើបនឹងកើត (ហើយក៏ដើម្បីប៉ូវសុខភាពរបស់ខ្លួនដែរ)។

នៅសហរដ្ឋអាមេរិក ក៏ដូចជាទូទាំងពិភពលោកផងដែរ ទឹកដោះដំបូងត្រូវបានគេប្រើប្រាស់ដោយសារតែអត្ថប្រយោជន៍ប្រូបាយអូទិចរបស់វា មុនពេលដែលមានវត្តមានថ្នាំពពួកអង់ទីប្យូទិច ថ្នាំសះជាដើម។

 

បន្ថែមខូឡូស្រ្តឹមទៅក្នុងរបបអាហាររបស់អ្នក គឺដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ

  • ឥទ្ធិពលព្យាបាលនោះត្រូវបានគេចាប់អារម្មណ៍នៅពាក់កណ្ដាលឆ្នាំ ១៩៨០ នៅពេលដែលកុមារដែលមានជម្ងឺរាគដោយវីរុសរូតាទទួលបានការព្យាបាលដោយជោគជ័យតាមរយៈការប្រើប្រាស់ទឹកដោះដំបូងរបស់សត្វគោ។
  • ចាប់តាំងពីពេលនោះមក មានការសិក្សារាប់ពាន់ដែលធ្វើឡើងជុំវិញពិភពលោក ហើយការស្រាវជ្រាវបានបង្ហាញឱ្យឃើញនូវពត៌មានដ៏សប្បូរបែបអំពីប្រសិទ្ធីភាពព្យាបាលរបស់ទឹកដោះដំបូងនិងធាតុសំខាន់ៗរបស់វាដែលអាចជួយប្រឆាំងតបតនឹងជម្ងឺ។
  • មានជម្ងឺឆ្លង និងតំណពូជជាច្រើនដែលកើតមានឡើងដោយសារប្រព័ន្ធស៊ាំចុះខ្សោយ។
  • វាអាចកើតឡើងច្រើនឆ្នាំមុនពេលដែលជម្ងឺជាក់ស្ដែងត្រូវបានគេធ្វើរោគវិនិច្ឆ័យ។
  • ការសិក្សាបង្ហាញថា ទឹកដោះដំបូង មានកត្តាភាពស៊ាំដែលធ្វើការដើម្បីជួយស្ដារប្រព័ន្ធការពារឱ្យដំណើរការបានត្រឹមត្រូវ។
Children improved health with alpha lipid colostrum

សារជាមូលដ្ឋានរបស់វេជ្ជបណ្ឌិត Daniel G. Clark ទៅលើទឹកដោះដំបូងដែលជាអាហារដំបូងក្នុងជីវិតដូចដែលបានបោះពុម្ពនៅលើគម្របខាងក្រោយនៃសៀវភៅរបស់គាត់គឺថា ទឹកដោះដំបូងរបស់សត្វគោ «ជួយបង្កើតប្រព័ន្ធការពារឡើងវិញ និងបង្កើនល្បឿននៃការជាសះស្បើយនៃជាលិការាងកាយ ជួយសម្រកទម្ងន់ បង្កើនម៉ាសឆ្អឹង និងសាច់ដុំ»។

ទឹកដោះដំបូង មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជាប្រភពនៃវីតាមីន សារធាតុរ៉ែ អង់ស៊ីម និងអាស៊ីតអាមីណូជាច្រើន ដែលរួមចំណែកឱ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អ។

សមាសធាតុសំខាន់ៗរបស់ទឹកដោះដំបូង មានកត្តាភាពស៊ាំ ដែលអាចគ្រប់គ្រងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ កត្តាលូតលាស់ ដើម្បីជួយជួសជុលកោសិកាដែលខូច និងកត្តាប្រឆាំងនឹងការរលាក ដើម្បីកាត់បន្ថយការរលាក។